សម្រាប់អ្នកដែលចង់ធ្វើដំណើរកម្សាន្តលក្ខណៈគ្រួសារ គូស្នេហ៍ ឬក្រុមមិត្តភ័ក្តិ គួរតែមកស្នាក់នៅ រីសត មួយនេះដែលមានមាត់ទឹកជាប់កន្លែងគេង អាចផ្ដល់អារម្មណ៍ត្រជាក់ស្រួលខ្លួន ហើយមិនសូវជាឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញប៉ុន្មានឡើយ។


រីសតស្ទឹងថ្វីគំនិត នៅជាប់មាត់ទឹកស្ទឹងបង្កើយ ធ្វើឲ្យអ្នកដំណើរទៅកម្សាន្តអាចចុះលេងទឹកបាន ដូចខែនេះ ទឹកស្ទឹងរាក់ ហើយមានសភាពថ្លាឈ្វេង អាចដើរលេងក្នុងទឹករាក់ៗយ៉ាងរីករាយតែម្ដង។
ក្រៅពីមានទឹកស្ទឹងនៅខាងមុខកន្លែងគេហើយ ក៏នៅមានជ្រលងភ្នំ គួរជាទីគយគន់ទេសភាពដ៏ស្រស់បំព្រងនាពេលព្រឹកព្រលឹម មកជាមួយខ្យល់បក់ល្ហៀកៗជួយឲ្យអារម្មណ៍កាន់តែស្រស់ស្រាយ ហើយមានកម្លាំងឡើងវិញ។ ចំណុចពិសេសមួយទៀតនៃ រីសតនេះ មានទឹកហូរខួបប្រាំងវស្សា អមដោយសំឡេបក្សាបក្សីឆ្លងឆ្លើយគ្នា ប្រៀបបីដូចតន្រ្តីប្រគំឲ្យស្ដាប់។
ផ្ទះតូចៗបែបលក្ខណៈគ្រួសារ ខាងក្នុងមានពូកទន់ៗ ព្រមជាមួយបន្ទប់ទឹកមានអនាម័យ រីសត មួយនេះ ទទួលបានភ្ញៀវពេញៗរាល់ថ្ងៃសម្រាកបុណ្យជាតិ និងចុងសប្ដាហ៍។ រីសតស្ទឹងថ្វីគំនិត មានទេសភាពស្អាតស្ថិតនៅជ្រលងភ្នំ ហើយនៅជិតទឹកធ្លាក់ជ្រាវ ដែលមានចម្ងាយ ១០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ នៅរីសតមួយនេះ ក្រៅពីមានបន្ទប់ស្នាក់នៅយ៉ាងស្រស់ស្អាតហើយនោះ ភ្ញៀវដែលចង់បោះតង់ក៏អាចមកប្ដូរបរិយាកាសគេងមើលផ្កាយដ៏ភ្លឺចិញ្ចាចនៅខាងក្រៅ។

ក្រៅពីកន្លែងស្នាក់នៅ អាកាសធាតុត្រជាក់ស្រួលធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ អាហារនៅទីនោះក៏ឆ្ងាញ់ ភ្ញៀវទេសចរពិតជាបានសោយសុខដោយការអាហារ ក្រោមពន្លឺព្រះអាទិត្យក្រោមផ្ទៃមេឃខៀវស្រងាត់។
ចំណែកតាមដងផ្លូវដែលត្រូវធ្វើដំណើរមកកាន់រីសត ពោរពេញទៅដោយធម្មជាតិបៃតងខ្ចី សាកស្រមៃបើកឡានទម្លាក់កញ្ចក់ ស្រូបយកក្លិនរុក្ខជាតិក្រអូបប្រហើរ ធ្វើឲ្យអារម្មណ៍យើងស្រស់ស្រាយ ខ្ចាយអស់ទុក្ខកង្វល់មួយអន្លើ៕













អត្ថបទ៖ មេរ៉ា, រូបភាព៖ Stung Thvey Kumnit Resort – រីសតស្ទឹងថ្វីគំនិត