សភាឡាវបានតែងតាំងលោក Thongsavanh Phomvihane អតីតប្រធានគណៈកម្មាធិការទំនាក់ទំនងខាងក្រៅនៃគណៈកម្មាធិការមជ្ឈិមបក្ស ជារដ្ឋមន្ត្រីការបរទេសថ្មី ជំនួសលោក Saleumxay Kommasith ស្របតាមសំណើរបស់នាយករដ្ឋមន្ត្រី Sonexay Siphandone។


សារព័ត៌មានឡាវ VientianeTimes បានចុះផ្សាយថា ការផ្លាស់ប្ដូរនេះ បានធ្វើឡើងអំឡុងពេលរដ្ឋសភានីតិកាលទី០៩ បានបើកសម័យប្រជុំសាមញ្ញលើកទី០៨ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ក្នុងគោលបំណងដោះស្រាយសម្ពាធសេដ្ឋកិច្ច កំណែទម្រង់អប់រំ និងការអាប់ដេតរដ្ឋធម្មនុញ្ញ។
សម័យប្រជុំដែលចូលរួមដោយឥស្សរជនសំខាន់ៗ រួមមាន លោកប្រធានាធិបតី Thongloun Sisoulith និងលោកនាយករដ្ឋមន្ត្រី Sonexay Siphandone នឹងដំណើរការរហូតដល់ថ្ងៃទី១១ ខែធ្នូ ដើម្បីពិភាក្សាលើបញ្ហា និងគោលនយោបាយជាតិ។

សូមជម្រាបដែរថា លោក Saleumxay Kommasith នឹងបន្តកាន់តួនាទីជាឧបនាយករដ្ឋមន្ត្រីឡាវ ហើយផ្លាស់ប្ដូរទៅកាន់ការិយាល័យនាយករដ្ឋមន្ត្រី ក្រោយការផ្ទេរតំណែងរដ្ឋមន្ត្រីការបរទេស ទៅឲ្យលោក Thongsavanh Phomvihane៕
អត្ថបទ៖ Luffy រូបភាព៖ KPL