បុរសខ្លាំងរដ្ឋចិនជូនកាដូពិសេសមួយ ទៅកាន់ប្រធានាធិបតីអ៊ីតាលី អំឡុងពេលបំពេញទស្សនកិច្ច

ប្រធានាធិបតីអ៊ីតាលី លោក Sergio Mattarella កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសចិន រយៈពេល៦ថ្ងៃ និងគ្រោងបញ្ចប់ភារកិច្ចមួយនេះ នៅថ្ងៃទី១២ ខែវិច្ឆិកាខាងមុខ។ អំឡុងពេលបំពេញភារកិច្ចនៅចិន មេដឹកនាំអ៊ីតាលី ក៏ទទួលបានអំណោយពិសេសមួយ ពីប្រធានាធិបតីចិន លោក ស៊ី ជិនពីង ផងដែរ។

តាមដានជាមួយយើង៖ Million Times

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា អំណោយដែលមេដឹកនាំកំពូលចិន បានជូនទៅកាន់លោក Mattarella គឺជាសំណាក​ចំនួន ១ក្រាម ​ដែល​ត្រូវ​បាន​គេ​ជីក​យក​ពី​ឋានព្រះ​ច័ន្ទ​ក្នុង​គោល​បំណង​ស្រាវ​ជ្រាវ និង​ដី ០,៣មីក្រូក្រាម​ទៀត។

ថ្មីៗនេះ រដ្ឋាភិបាលចិនទើបនឹងទទួលបានសមិទ្ធផលធំធេង គឺជោគជ័យក្នុងការបាញ់បង្ហោះយាន Chang’e-6 ទៅកាន់ឋានព្រះចន្ទ និងបាននាំយកដីពីភពមួយនោះ មកស្រាវជ្រាវពីលំហអាកាស។

សូមជម្រាបដែរថា ប្រទេសចិន គឺជាមហាអំណាចទី៣ ដែលទទួលជោគជ័យក្នុងការបាញ់បង្ហោះយានអវកាស ទៅកាន់ភពព្រះចន្ទ បន្ទាប់ពីសហរដ្ឋអាមេរិក និងសហភាពសូវៀត។ ប្រទេសចិន ក៏មានផែនការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវលើឋានព្រះចន្ទ ក្បែរតំបន់ប៉ូលខាងត្បូង ដោយគ្រោងបញ្ចប់ផែនការសាងសង់ដំណាក់កាលទីមួយ ត្រឹមឆ្នាំ២០៣៥ ថែមទៀត៕

អត្ថបទ៖ Luffy រូបភាព៖ CGTN