តម្លៃលុយដុល្លារ និងកាក់ Bitcoin ឡើងថ្លៃខ្លាំង ក្រោយលោកដូណាល់ ត្រាំ ជាប់ឆ្នោត

បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែងដ៏ស្វិតស្វាញ ទីបំផុតលោក ដូណាល់ ត្រាំ ក៏បានវិលមកអង្គុយនៅកៅអីប្រធានាធិបតីអាមេរិកជាលើកទី២ ហើយដំណឹងមួយនេះបានធ្វើឲ្យតម្លៃលុយដុល្លារ និងកាក់គ្រីបតូ Bitcoin ឡើងថ្លៃខ្ពស់ជាខ្លាំង។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន BBC បានរាយការណ៍ថា តម្លៃលុយដុល្លារមានកំណើន ១,៥% បើធៀបនឹងរូបិយវត្ថុអន្តរជាតិធំៗជាច្រើនដូចជា លុយផោន លុយអឺរ៉ូ និងលុយយ៉េនជាដើម។

ចំណែកឯកាក់ Bitcoin វិញ ក៏មានឈានដល់ចំណុចកំពូលបំបែកកំណត់ត្រាថ្មីផងដែរ ពោលក្រោយដំណឹងនៃការជាប់ឆ្នោតរបស់លោកត្រាំ បានផ្សាយចេញ តម្លៃកាក់ Bitcoin ឡើងថ្លៃដល់ ៦០០០ដុល្លារ ឈានដល់ចំណុចខ្ពស់បំផុតប្រមាណ ៧៥ ៣៧១ដុល្លារក្នុងមួយកាក់។

មូលហេតុដែលធ្វើឲ្យតម្លៃកាក់ Bitcoin ឡើងថ្លៃកប់ក្ដោងបែបនេះ គឺដោយសារកន្លងមកលោកត្រាំ បានអះអាងថា នឹងព្យាយាមធ្វើឲ្យកាក់ Bitcoin កាន់តែមានចរាចរណ៍លើទីផ្សារអាមេរិក និងពិភពលោកកាន់តែទូលំទូលាយជាងមុន៕

អត្ថបទ៖ Luffy រូបភាព៖ KITCO