នៅក្នុងចំណោមប្រជាជនសរុបទូទាំងសកលលោកចំនួន ៨,២ពាន់លាននាក់ មានតែបុគ្គលចំនួន ១៧រូបប៉ុណ្ណោះ ដែលមានទ្រព្យសម្បត្តិលើសពី ១០០ពាន់លានដុល្លារ និងត្រូវបានចាត់ទុកថា ជាមហាសេដ្ឋីមានលុយចាយមួយជីវិត ក៏សឹងតែមិនអស់។
តាមដានជាមួយយើង៖
Million Times

តាមរយៈការចុះផ្សាយពីសារព័ត៌មាន Business Insider បានបង្ហាញថា ទ្រព្យសម្បត្តិរបស់បុគ្គលទាំង ១៧រូបនោះ មានសរុបរហូតដល់ ២,៥ទ្រីលានដុល្លារ និងបានកើនឡើងប្រហែល ៥០០ពាន់លានដុល្លារ បើសិនធៀបនឹងឆ្នាំទៅ។
ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះមហាសេដ្ឋីទាំង ១៧រូប ដែលមានទ្រព្យសម្បត្តិលើសពី ១០០ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី២៣ ខែតុលា៖
| លេខរៀង និងឈ្មោះ | ទ្រព្យសម្បត្តិ (ពាន់លានដុល្លារ) | ប្រភពចំណូល |
| 1. Elon Musk | 241 | Tesla & SpaceX |
| 2. Jeff Bezos | 212 | Amazon |
| 3. Mark Zuckerberg | 204 | Meta Platforms |
| 4. Larry Ellison | 184 | Oracle & Tesla |
| 5. Bernard Arnault | 177 | LVMH |
| 6. Bill Gates | 162 | Microsoft |
| 7. Larry Page | 149 | Alphabet |
| 8. Warren Buffett | 147 | Berkshire Hathaway |
| 9. Steve Ballmer | 146 | Microsoft |
| 10. Sergey Brin | 140 | Alphabet |
| 11. Jensen Huang | 125 | Nvidia |
| 12. Michael Dell | 116 | Dell |
| 13. Amancio Ortega | 115 | Inditex |
| 14. Mukesh Ambani | 104 | Reliance Industries |
| 15. Jim Walton | 104 | Walmart |
| 16. Rob Walton | 101 | Walmart |
| 17. Alice Walton | 101 | Walmart |




