គិតត្រឹមថ្ងៃទី១០ កក្កដានេះបញ្ជីមហាសេដ្ឋីទាំង ១០រូបលើពិភពលោកមានការប្រែប្រួល ដោយលោក Elon Musk នាំមុខគេដាច់វិញពីមហាសេដ្ឋីបារាំងលោក Bernard Arnault ដែលគ្រងតំណែលកំពូលមហាសេដ្ឋីអស់ច្រើនខែមកហើយក្នុងឆ្នាំ២០២៤។
ដោយឡែកតួលេខថៅកែ Amazon លោក Jeff Bezos ក្នុងសប្តាហ៍នេះបានរំកិលខ្លួនមកលេខរៀងទី២ ជាមួយទ្រព្យសម្បត្តិសរុប 215.9ពាន់លានដុល្លារ ចំណែកលោក Bernard Arnault ម្ចាស់ក្រុមហ៊ុនបារាំង LVMH មានទ្រព្យសុទ្ធ 191.1ពាន់លានដុល្លារ ខណៈថៅកែ Facebook ឈរលេខរៀងទី៤ មានទ្រព្យ 185.4ពាន់លានដុល្លារ។
ខាងក្រោមជាបញ្ជីកំពូលមហាសេដ្ឋី ១០រូបក្នុងពិភពលោក ដកស្រង់ពីទស្សវដ្តី Forbes ៖
តាមដានជាមួយយើង៖
Million Times
| ចំណាត់ថ្នាក់ និងឈ្មោះ | ទ្រព្យសុទ្ធ | អាជីវកម្ម | ប្រទេស |
|---|---|---|---|
| #1 Elon Musk | $252.4 | Tesla, SpaceX | អាមេរិក |
| #2 Jeff Bezos | $215.9 | Amazon | អាមេរិក |
| #3 Bernard Arnault & family | $191.1 | LVMH | បារាំង |
| #4 Mark Zuckerberg | $185.4 | អាមេរិក | |
| #5 Larry Ellison | $179.6 | Oracle | អាមេរិក |
| #6 Larry Page | $155.7 | អាមេរិក | |
| #7 Sergey Brin | $149.0 | អាមេរិក | |
| #8 Bill Gates | $135.3 | Microsoft | អាមេរិក |
| #9 Steve Ballmer | $135.3 | Microsoft | អាមេរិក |
| #10 Warren Buffett | $128.9 | Berkshire Hathaway | អាមេរិក |




